ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបស្តីពីលទ្ធផលការអនុវត្តការងារប្រចាំខែកញ្ញាលើកទិសដៅអនុវត្តបន្តខែតុលា

 

នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន បានរៀបចំកិច្ចប្រជុំបូកសរុបស្តីពីលទ្ធផលការអនុវត្តការងារប្រចាំខែកញ្ញាលើកទិសដៅអនុវត្តបន្តខែតុលា របាយការណ៍​លទ្ធផលការងារត្រីមាសទី៣ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យ១៧៦ស្តីពីការសុំឈប់សម្រាកច្បាប់របស់មន្រ្តីនគរបាលជាតិកម្ពុជា​ ផ្សព្វផ្សាយអំពីការណែនាំផ្សេងៗរបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ អគ្គនាយក​អន្តោប្រវេសន៍​ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កេីតក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋាន​ ៕​ កិច្ចប្រជុំ​នេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន និងមានការចូលរួមពីអស់លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន-នាយ-នាយរងការិយាល័យ-នាយផ្នែក-នាយរងផ្នែក និងមន្រ្តីចំណុះនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន សរុបចំនួន ៧៩ នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ