ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំ និងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

 

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ណុប វី អគ្គនាយករង តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ និងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធីបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ 

 

ក្នុងកិច្ចប្រជុំ និងការធ្វើបទបង្ហាញនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ