កិច្ចប្រជុំពិភាក្សាដើម្បីអនុវត្តផែនការ លេខ០០៣ របស់ក្រសួងមហាផ្ទៃ និងតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការទី៥ សម្រាប់ចុះអនុវត្តតាមបណ្ដាខេត្តនីមួយៗ
កិច្ចប្រជុំពិភាក្សាដើម្បីអនុវត្តផែនការ លេខ០០៣ របស់ក្រសួងមហាផ្ទៃ និងតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការទី៥ សម្រាប់ចុះអនុវត្តតាមបណ្ដាខេត្តនីមួយៗ
នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការ ទី៥ បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីអនុវត្តផែនការ លេខ០០៣ របស់ក្រសួងមហាផ្ទៃ និងតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការទី៥ សម្រាប់ចុះអនុវត្តតាមបណ្ដាខេត្តនីមួយៗ ។
កិច្ចប្រជុំនេះបានប្រជុំពិភាក្សាដើម្បីអនុវត្តផែនការលេខ ០០៣ និងតួនាទីភារះកិច្ចរបស់ក្រុមប្រតិបត្តិការទាំង៥ខេត្ត (ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់) ក្នុងនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានណែនាំរំលឹក អំពីការចុះវត្តមានជនបរទេសនៅក្នុងប្រព័ន្ធ(FPCS) និងការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តបទល្មើសអន្តោប្រវេសន៍ ដោយយោងលើប្រកាសអន្តរក្រសួងលេខ ១៧៥០ ប្រកសម្រាប់ការចុះអនុវត្តការងារនាពេលខាងមុខ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/