ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំឆ្លងសេចក្តីពង្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋានច្រកទ្វារទី២

 

នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង០០នាទីព្រឹក នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានបានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។

 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបីឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងខែវិច្ឆិកា របស់ការិយាល័យនីមួយៗ។ 

 

ជាកិច្ចបន្ទាប់ ប្រធានអង្គប្រជុំមានប្រសាសន៍បូកសរុប និងបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរ ព្រមទាំងណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-បានណែនាំការិយាល័យជំនាញបន្តការយកចិត្តទុកដាក់ក្នុងការទំនាក់ទំនងជាមួយលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពីទីតាំងដីដែលត្រូវសាងសង់

-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានទាំងអស់​ និងការិយាល័យទាំង៣​ ត្រូវស៉ំអនុញ្ញាតច្បាប់តាមប្រព័ន្ធ e-gdi

-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ និងមន្រ្តីក្រោមឱវាទទាំងអស់រាល់សកម្មភាពវេនយាមចំថ្ងៃធ្វើការងារត្រូវប្រើឯកសណ្ឋានលេខ៦ និងរាល់សកម្មភាពវេនយាមចំថ្ងៃសម្រាក ថ្ងៃសៅរ-ថ្ងៃអាទិត្យ ត្រូវប្រើឯកសណ្ឋានលេខ៧

-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ រាល់ការប្រជុំផ្សេងៗចាប់ពីអ្នកមានឋានន្តរស័ក្តិចាប់ពីថ្នាក់វរសេនីយ៍ត្រីឡើង ត្រូវប្រើឯកសណ្ឋានសាហារីហ្គេនទាំងអស់គ្នា

-បានណែនាំលោកនាយការិយាល័យទាំង៣ និងលោក-លោកស្រីអនុប្រធាននាយកដ្ឋានទាំងអស់ត្រូវពាក់កាតមន្រ្តីនគរបាលជាតិ។ 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ