ក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ចុះសួរសុខទុក្ខ ព្រមទាំងពាំនាំយកថវិកា និងកាដូអនុស្សាវរីយ៍ ជូនក្រុមគ្រួសារទើបតែសម្រាលបុត្រ
ក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ចុះសួរសុខទុក្ខ ព្រមទាំងពាំនាំយកថវិកា និងកាដូអនុស្សាវរីយ៍ ជូនក្រុមគ្រួសារទើបតែសម្រាលបុត្រ
នារសៀលថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានចាត់តាំងលោកស្រី ឧត្តមសេនីយ៍ត្រី រស់ ស្រីនាង អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមយេនឌ័រ នាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ចុះសួរសុខទុក្ខ ព្រមទាំងពាំនាំយកថវិកាមួយចំនួន និងកាដូអនុស្សាវរីយ៍ ជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក ហេង ជីវួន ដែលភរិយាទើបតែសម្រាលបុត្រនៅមន្ទីរពេទ្យផ្ទាល់ ។
https://www.tiktok.com/@gdicambodia