ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាស្ដីពីយន្តការ​ និងនីតិវិធីក្នុងការលើកលែងទិដ្ឋាការដល់ក្រុមគោលដៅ

 

នៅរសៀលថ្ងៃចន្ទ ១០​ រោច ខែកត្ដិក​ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចាត់​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ អញ្ជើញចូលរួម​​កិច្ចប្រជុំពិភាក្សាស្ដីពីយន្តការ​ និងនីតិវិធីក្នុងការលើកលែងទិដ្ឋាការដល់ក្រុមគោលដៅ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ ផាន់​ ផល្លា​ រដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និងជា​អគ្គលេខាធិការ​ គ.ស.ហ.​ នៅសាលប្រជុំទីស្ដីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ដោយមានការ​ចូលរួមដោយតំណាង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​ទេសចរណ៍​ ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែនសារពេីពន្ធ​ និងនាយក​ប្រតិបត្តិក្រុមព្រឹក្សា​ភិបាល​ទីផ្សារ​ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ