ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ
ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន បានដឹកនាំក្រុមការងារ ២ក្រុម (ចំនួន២១នាក់) ចុះអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅតាមបណ្តាសង្កាត់ទាំង៨ នៃខណ្ឌច្បារអំពៅ និងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរង-នាយផ្នែកទទួលការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ១៥ សរុបចំនួន ៧២នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/