ព័ត៌មានថ្មីបំផុត


ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តកំពង់ចាម

 

នៅថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តកំពង់ចាម បានធ្វើពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តកំពង់ចាម។ 

ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាប្រធានក្រុមការងារត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសខេត្តទាំង ៦ ខេត្ត ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមកាងារជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីជំនាញរបស់ខេត្តរួមមាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម អនុប្រធានមន្ទីរការងារខេត្ត នាយករងសាលាខេត្ត មេបញ្ជាការរងកងរាជាវុធហត្ថខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ អធិការ អធិការរងក្រុង-ស្រុកពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ