កិច្ចប្រជុំផ្ទៃក្នុងក្រុមជាលើកទី២ ដើម្បីពិភាក្សា និងចូលរួមមតិយោបល់របស់ក្រុមការងារ
កិច្ចប្រជុំផ្ទៃក្នុងក្រុមជាលើកទី២ ដើម្បីពិភាក្សា និងចូលរួមមតិយោបល់របស់ក្រុមការងារ
នៅព្រឹកថ្ងៃទី ១៩ ខែវិច្ជិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការ ទី២ (ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមជាលើកទី២ ដើម្បីពិភាក្សា និងចូលរួមមតិយោបល់របស់ក្រុមការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះដែរ បានប្រជុំពិភាក្សាអំពីខ្លឹមសារផែនការលេខ ០០៣ កម្មវិធីការងារ និងតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការ សម្រាប់ចុះអនុវត្តផែនការតាមខេត្តនីមួយៗ ក្នុងនោះដែរក៏មានការបែងចែកសមាសភាពតាមជំនាញ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានស្នើសុំគោលការណ៍ចុះបេសកម្ម(ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី) ជាមួយក្រុមការងារថ្នាក់ខេត្ត មានអភិបាល/អភិបាលរងខេត្ត ស្នងការខេត្ត កងរាជអាវុធហត្តខេត្ត សឹករងខេត្ត ការិយាល័យអន្តោប្រវេសន៍ និងអនុវត្តនិតិវិធីខេត្ត អធិការ និងបុស្តិ៍នគរបាល និងមន្ទីពាក់ព័ន្ធមួយចំនួននាពេលខាងមុខនេះផងដែរ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/