ព័ត៌មានថ្មីបំផុត


បន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ ខេត្តព្រៃវែង

 

នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ចំនួន៣ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋានមាន លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា លោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្អនី លោកឧត្តមសេនីយ៍ទោ ងួន សុងហួត បានបន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅតាមបណ្តាសង្កាត់ទាំង៨ នៃខណ្ឌច្បារអំពៅ សង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរង នាយផ្នែកទទួលការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងជនបរទេសអន្តោប្រវេសន្ត។

 

ចំណែកក្រុមការងារទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាន កុត្តរា បានបន្តធ្វើការបូកសរុបការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខេត្តព្រៃវែង ដែលមានការចូលរួមពីនាយ-នាយរងការិយាល័យ មន្រ្តីជំនាញអន្តោប្រវេសន៍ នៃការិយាល័យគ្រប់គ្រជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ