បន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ
បន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ
នៅថ្ងៃចន្ទ អង្គារ ១០រោច ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំនួន ៣ក្រុម នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ តូច ពិដោឡា លោកឧត្តមសេនីយ៍ទោ ប៊ុន សុគន្អនី លោកឧត្តមសេនីយ៍ទោ ងួន សុងហួត បានបន្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅតាមបណ្តាសង្កាត់ទាំង ៨ នៃខណ្ឌច្បារអំពៅ សង្កាត់ទាំង ៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការងារធ្វើបច្ចុប្បន្នភាពនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យគ្រប់គ្រងជនបរទេស និងមន្រ្តីជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរង-នាយផ្នែកទទួលការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងជនបរទេសអន្តោប្រវេសន្ត។
ចំណែកឯក្រុមការងារទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាន កុត្តរា បានចុះជួយបូកសរុបការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ នៅខេត្តព្រៃវែង និងមានការចូលរួមពីនាយ នាយរងការិយាល័យ មន្រ្តីជំនាញអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រជនបរទេស នៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/