កិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
កិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
នៅរសៀលថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន បានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នៅសាលប្រជុំនាយកដ្ឋានច្រកទ្វារទី២ និងបានណែនាំពង្រឹងការងារជំនាញការិយាល័យទាំង ៣។
កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យទាំង៣ លោកនាយ នាយរងការិយាល័យ និងនាយផ្នែកមួយចំនួនផងដែរ ហើយកិច្ចប្រជុំត្រូវបានបញ្ចប់វេលាម៉ោង ១៦ និង០០ នាទីរសៀល ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/