ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អភិបាលខេត្ត នៃគណៈអភិបាលខេត្ដបាត់ដំបង
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អភិបាលខេត្ត នៃគណៈអភិបាលខេត្ដបាត់ដំបង
នៅថ្ងៃ ចន្ទ ១០ កើត ខែ អាសាឍ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ លីហួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្ដបាត់ដំបង ។
ឯកឧត្តម អភិបាលខេត្ត មានសេចក្តីរីករាយ ចូលរួមសហការគាំទ្រ និង លើកទឹកចិត្តដល់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នឹងបន្តសហការត្រួតពិនិត្យរកពលករបរទេសដែលស្នាក់នៅខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។
https://www.tiktok.com/@gdicambodia