ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ការងាររវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយនាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ ហុង ថាយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអម នៅទីស្តីការក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ គឺផ្តោតសំខាន់លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ រវាងអង្គភាព និងប្រទេសទាំងពីរ ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺការរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ និងកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ