កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា របស់នាយកដ្ឋានច្រកទ្វារទី២
កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា របស់នាយកដ្ឋានច្រកទ្វារទី២
នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបីឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងខែតុលា របស់ការិយាល័យនីមួយៗ។
ជាកិច្ចបន្ទាប់ ប្រធានអង្គប្រជុំបានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖
-បានណែនាំលោកនាយការិយាល័យទាំង៣ ត្រូវអនុវត្តការងារជំនាញទៅតាមឋានានុក្រម នៃការងារ។
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវគោរពបទវិន័យនគរបាលជាតិឲ្យបានល្អប្រសើរ និងត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។
-បានណែនាំលោកនាយការិយាល័យរដ្ឋបាលសរុបត្រូវរៀបចំបែងចែកវេនការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទៅតាមក្រុមការងារនីមួយៗឲ្យបានត្រឹមត្រូវ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/