ព័ត៌មានថ្មីបំផុត


ទទួលដំណើរមកដល់ របស់គណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

នាព្រឹកថ្ងៃថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ 

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដំណើរមកដល់ របស់គណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងដំណើរចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Hong Thai អនុប្រធាននាយកដ្ឋាន ព្រមទាំងសហការី នៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា គណៈប្រតិភូទាំងពីរនឹងចូលរួមកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ការងាររវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ