កិច្ចប្រជុំដោយឡែករវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ
កិច្ចប្រជុំដោយឡែករវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំដោយឡែក ជាមួយគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/