ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តចំនួន៦ ស្ថិតនៅជុំវិញបឹងទន្លេសាប

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តចំនួន៦ ស្ថិតនៅជុំវិញបឹងទន្លេសាប រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ សៀមរាប និងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះមានការចូលរួមពីសមាសភាពក្រុមការងារទាំង៥ របស់នាយកដ្ឋាន ដែលមានថ្នាក់អនុប្រធាននាយកដ្ឋាន-នាយ-នាយរងការិយាល័យ-នាយ-នាយរងផ្នែក និងមន្រ្តីជំនាញ សរុបចំនួន ២៧នាក់។

ក្រៅពីបូកសរុបលទ្ធផលការងារបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តរួចមក លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានមានប្រសាសន៍ណែនាំជូនដល់ក្រុមការងារឲ្យយកចិត្តទុកដាក់បន្តសហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសរាជធានី-ខេត្តផ្សេងទៀត ឱ្យពន្លឿននីតិវិធីការធ្វើបច្ចុប្បន្នភាពឱ្យបានលឿនឈានទៅបញ្ចប់តាមផែនការសម្រាប់នាយកដ្ឋានធ្វើការបូកសរុបរាយការណ៍ជូនថ្នាក់ដឹកនាំជាបន្តទៀត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ