ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំស្ដាប់ពីប្រព័ន្ធលំហូរឯកសារ DMS របស់អគ្គនាយកដ្ឋានបចេ្ចកវិទ្យាឌីជីថល នឹងផ្សព្វផ្សាយអប់រំ

 

នៅសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំស្ដាប់ពីប្រព័ន្ធលំហូរឯកសារ DMS របស់អគ្គនាយកដ្ឋានបចេ្ចកវិទ្យាឌីជីថល នឹងផ្សព្វផ្សាយអប់រំ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបចេ្ចកវិទ្យាឌីជីថល នឹងផ្សព្វផ្សាយអប់រំ និងក្រុមការងារបចេ្ចកទេស។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកស្រី ឧត្ដមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ និងក្រុមការងារបច្ចេកទេសមួយចំនួនផងដែរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ