កិច្ចប្រជុំ ផ្សព្វផ្សាយការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
កិច្ចប្រជុំ ផ្សព្វផ្សាយការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៅរសៀលថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញបើកកិច្ចប្រជុំ ផ្សព្វផ្សាយការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក-លោកស្រីប្រធាននាយកដ្ឋានទាំងអស់ លោក-លោកស្រីអនុប្រធាននាយកដ្ឋានទទួលការងាររដ្ឋបាល/ការងារបុគ្គលិក លោក-លោកស្រីនាយការិយាល័យរដ្ឋបាល/ការងារបុគ្គលិក។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/