កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត
ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកស្រី ឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងពិធីប្រកាសសេចក្តីសម្រេចស្ដីពីក្រុមការងារត្រួតពិនិត្យតាមដាន និងវឌ្ឍនភាពប្រព័ន្ធនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោក លោកស្រី កញ្ញា នាយការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកស្រីប្រធាននាយកដ្ឋាន បានអនុញ្ញាតឱ្យការិយាល័យរដ្ឋបាលសរុបរាយការណ៍លទ្ធផលការងារប្រចាំខែតុលា និងអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យតាមដាន និងវឌ្ឍនភាពប្រព័ន្ធ និងបានអនុញ្ញាតឲ្យមន្ត្រីជំនាញរាយការណ៍ពីបញ្ហាប្រឈម នឹងសំណូមពរ។
បន្ទាប់ពីស្តាប់ចប់នូវការរាយការណ៍រួចមក លោកស្រីប្រធានបានមានមតិបូកសរុប និងណែនាំដូចខាងក្រោម÷
-ណែនាំដល់មន្ត្រីដែលជាក្រុមការងារទើបនឹងបង្កើត ត្រូវទទួលខុសត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំទើបនឹងប្រគល់ជូន
-ពង្រឹងការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្ត្រី និងបូកសរុបបញ្ជីវត្តមានមកការិយាល័យរដ្ឋបាលសរុបជារៀងរាល់ថ្ងៃ
-តាមដាន និងរងចាំឆ្លើយតបនូវរាល់សំនួររបស់អ្នកដំណើរពាក់ព័ន្ធនិងប្រព័ន្ធ Cambodia e-Arrival
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/