ព័ត៌មានថ្មីបំផុត


ពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងស្តីពី "ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី(MBHR Asia): លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល"

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងស្តីពី "ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី(MBHR Asia): លើកកម្ពស់ទំនួលខុសត្រូវសាជីវកម្ម និងសិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល" ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយក អគ្គនាយករង តំណាងក្រសួងអង្គភាព ស្ថាប័នពាក់ព័ន្ធនានា តំណាងស្ថានទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា តំណាងស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា តំណាងអង្គការIOM និងតំណាងអង្គការ សមាគមមួយចំនួនទៀត សុបទាំងអស់មានចំនួន៦៧នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ