ព័ត៌មានថ្មីបំផុត


វគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញវិភាគផ្ទៃមុខ កោសល្យវិច័យឯកសារធ្វើដំណើរ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញ ច្រកទ្វារ»

 

ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង បានប្រជុំពិភាក្សាចាត់ចែងក្រុមការងារ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញវិភាគផ្ទៃមុខ កោសល្យវិច័យឯកសារធ្វើដំណើរ និងនីតិវិធីត្រួតពិនិត្យការចូល-ចេញ ច្រកទ្វារ» ដល់មន្រ្តីនគរបាលមប្រើការងារនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ១២០នាក់ ស្រីចំនួន ២២នាក់ ចែកចេញជា ៣ ផែន ដែលមានរយៈពេលបណ្តុះបណ្តាលចំនួន ៦ថ្ងៃ និងត្រូវបញ្ចប់នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ