ចូលជួបសម្តែងការគួរសមជាមួយ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស
ចូលជួបសម្តែងការគួរសមជាមួយ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស
នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។
នៅក្នុងជំនួបនេះ មន្ត្រីនៃសាលាខេត្តឯកភាពក្នុងការចូលរួមសហការជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ ស្តីពីការងារក្នុងខេត្តស្វាយរៀង៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/