នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នារសៀលថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពលោកស្រីឧត្ដមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក/លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន លោក/លោកស្រី/កញ្ញា នាយការិយាល័យទាំង ៥ នាយ/នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍។
ជាកិច្ចចាប់ផ្ដើមកម្មវិធី លោកស្រីប្រធាននាយកដ្ឋានបានអនុញ្ញាតិឱ្យការិយាល័យរដ្ឋបាល-សុប រាយការណ៍ពីលទ្ធផលការងារប្រចាំឆមាសទី១ ជូនលោកស្រីប្រធាន ជាកិច្ចបន្ទាប់លោកស្រីបានអនុញ្ញាតិឱ្យ ការិយាល័យរដ្ឋបាល-សរុប ឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកតួនាទីដឹកនាំរួមរបស់លោកស្រីប្រធាន លោក/លោកស្រី អនុប្រធាននាយកដ្ឋានទទួលជួយការងារការិយាល័យទាំង ៥ និងសេចក្ដីសម្រេចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ក្នុងនោះមានថ្នាក់នាយផ្នែកចំនួន ២០រូប ស្រី៤រូប, នាយរងផ្នែក ចំនួន២៤រូប ស្រី ៤រូប, និងមន្រ្តីចំនួន ៥រូប ស្រី១រូប។
មានប្រសាសន៍នាឱកាសនេះ លោកស្រីប្រធានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក/លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង ៥ និងមន្ត្រីទាំងអស់ដែលបាលះបង់កម្លាំងកាយចិត្ត ពេលវេលាខិតខំបំពេញការងារនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធានបានមានមតិណែនាំផ្តាំផ្ញើដល់អស់លោក/លោកស្រី ដែលទទួលបានការផ្តល់សេចក្ដីទុកចិត្តតែងតាំងមុខតំណែង ពីអគ្គនាយកអន្តោប្រវេសន៍ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងព្យាយាមសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យា ដើម្បីបំពេញនូវចន្លោះខ្វះខាត សំដៅបម្រើកិច្ចការងារកាន់តែល្អប្រសើរ គោរពច្បាប់ និងរក្សាសេចក្តីថ្លៃថ្នូរឱ្យស័ក្តិសមជាមន្ត្រីនគរបាលអន្តោ ប្រវេសន៍៕
https://www.tiktok.com/@gdicambodia