ព័ត៌មានថ្មីបំផុត


ចូលជួបសម្តែងការគួរសមតំណាងឯកឧត្តមគណៈអភិបាលខេត្តព្រៃវែង ស្តីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស

 

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមចម្រុះអន្តរក្រសួង ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ពេជ្រ សុត្ថារត្ន័ អភិបាលរងខេត្ត តំណាងឯកឧត្តមគណៈអភិបាលខេត្តព្រៃវែង ស្តីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ។ 

ក្នុងពិធីនេះដែរ មានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរការងារខេត្ត ស្នងការរងខេត្ត នាយការិយាល័យ ប្រធាន-អនុប្រធាន និងសមាជិក ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស សរុបចំនួន ១៧រូប ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ