កិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ និងពិធីប្រកាសសេចក្តីសម្រេចស្តីពីការបែងចែកនិងប្រគល់ភារកិច្ច នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងភៀសខ្លួន
កិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ និងពិធីប្រកាសសេចក្តីសម្រេចស្តីពីការបែងចែកនិងប្រគល់ភារកិច្ច នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងភៀសខ្លួន
នាព្រឹកថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌឹម រ៉ា អគ្គនាយករង ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀ ម៉ាប់ អគ្គនាយករង ជំនួយការងារដឹកនាំនាយកដ្ឋាន និង លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធានននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន បានរៀបចំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងពិធីប្រកាសសេចក្តីសម្រេចស្តីពីការបែងចែកនិងប្រគល់ភារកិច្ចជូនប្រធាន អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងភៀសខ្លួនចំនួន ២៧នាក់ សេចក្តីសម្រេចស្តីពីការតែងតាំងតួនាទីថ្នាក់នាយផ្នែក-នាយរងផ្នែក ចំនួន៥៨នាក់ និងលិខិតបង្គាប់ការស្តីពីការបែងចែកនិងប្រគល់ភារកិច្ចជូននាយរងការិយាល័យ ចំនួន៣៣នាក់ នៅតាមបណ្តាការិយាល័យទាំង៥ ក្នុងពិធីនេះមានការចូលរួមពីអស់លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន-នាយ-នាយរងការិយាល័យ-នាយផ្នែក-នាយរងផ្នែក និងមន្រ្តី សរុបចំនួន ១២៤នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/