កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកស្នងការរងទទួលផែនអន្តោប្រវេសន៍រាជធានី-ខេត្ត លោក-លោកស្រីនាយការិយាល័យ នាយការិយាល័យគ្រប់គ្រងជនបរទេស និងនាយការិយាល័យស៉ីបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត លោកនាយប៉ុស្តិ៍ច្រកទ្វារទាំងអស់ លោក-លោកស្រីប្រធានក្រុមផ្ដល់ទិដ្ឋាការទាំងអស់។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ណែម ច័ន្ទថេត អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនអង្គពិធីជ្រាប។ បន្ទាប់មកលោក-លោកស្រីប្រធាននាយកដ្ឋានក្រោមឱវាទទាំង៨ ចូលរួមលើកឡើងមតិយោបល់នូវបញ្ហាប្រឈម និងសំណូមពរចាំបាច់មួយចំនួនជូនឯកឧត្តម អគ្គនាយក និងអង្គពិធីជ្រាប។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ឯកភាពលើរបាយការណ៍ និងបញ្ហាប្រឈម ព្រមទាំងបានដោះស្រាយសំណូមរបស់លោក-លោកស្រីប្រធាននាយកដ្ឋានទាំង៨ មួយចំនួនដែលបានលើកឡើង។
ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា។ ជាពិសេសលោកក៏បានកេីនរំលឹកឲ្យមានការប្រុងប្រយ័ត្នអំពីទិន្នន័យនៃការចូលចេញប្រទេសកុំឲ្យមានការភាន់ច្រឡំព្រមទាំងនាំឲ្យប៉ះពាល់ដល់សង្គមការងារទាំងមូល។
នៅទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដោះស្រាយបញ្ហាប្រឈម និងបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃអង្គភាពឲ្យបានល្អប្រសើរ មានបញ្ហាអ្វីត្រូវលើកយកមកធ្វើការដោះស្រាយរួមគ្នាដោយសន្តិវិធី និងតាមឋានានុក្រមនៃការងារ។ ឯកឧត្តមបន្តទៀតថាឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ សូមឲ្យកងកម្លាំងជាពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ឲ្យបានល្អ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/