ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំ ស្តីពី ផែនការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមរាជធានី-ខេត្ត

 

នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង ជំនួយការដឹកនាំនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន បានដឹកនាំកិច្ចប្រជុំ ស្តីពី ផែនការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមរាជធានី-ខេត្ត។

 

កិច្ចប្រជុំនេះដែរ ក៏មានសមាសភាពចូលរួមពី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទូទាំង ២៥រាជធានី-ខេត្ត ចូលរួមចំនួន ៤៣នាក់។

 

កិច្ចប្រជុំ បានពិភាក្សាលម្អិតលើការត្រៀមរៀបចំផែនការសកម្មភាព ដើម្បីចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសតាមបណ្តាសហគ្រាស គ្រឹះស្ថាននៅរាជធានី-ខេត្តឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ចង្អុលដឹកនាំរបស់ ឯកឧត្តម អគ្គនាយកទាំងពីរ ដោយមានការងារក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដោយប្រធានក្រុមចម្រុះនីមួយៗ ត្រូវធ្វើរបាយការណ៍បូកសរុប ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ។

 

ក្រុមចម្រុះនីមួយៗ ត្រៀមបញ្ជីគោលដៅតាមខេត្តរៀងៗខ្លួន ដើម្បីចុះត្រួតពិនិត្យហត្ថពលកម្មបរទេសតាមប្រតិទិនការងារកំណត់ រៀបចំ និងសម្របសម្រួលកម្មវិធីជាមួយរដ្ឋបាលខេត្តរៀងៗខ្លួន មុនពេលចុះធ្វើអធិការកិច្ចតាមបណ្តាសហគ្រាស គ្រឹះស្ថានក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង។

 

ពិនិត្យ និងកែសម្រួលតារាងទទឹង និងកំណត់ហេតុចុះធ្វើអធិការកិច្ចស្របតាមគោលការណ៍ណែនាំជាមួយអគ្គនាយកដ្ឋានការងារ ក្រុមចម្រុះអធិការកិច្ចទាំងអស់ ត្រូវគោរព និងអនុវត្តឲ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចតាមគោលដៅរៀងៗខ្លួន។ ប្រធានក្រុមចម្រុះអធិការកិច្ចទាំងអស់ ត្រូវដឹកនាំជាគំរូក្នុងក្រុម និងសម្របសម្រួល ដោះស្រាយកិច្ចការនានាឲ្យបានសមស្រប និងកាន់តែល្អប្រសើរជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

 

សម្រាប់ការងារក្រុមចម្រុះចល័តអធិការកិច្ចហត្ថពលកម្មបរទេស ប្រធានក្រុមចម្រុះអធិការកិច្ចទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅសង្ស័យក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំជាបញ្ជីគោលដៅផ្លូវការ ដើម្បីទទួលបានគោលការណ៍ឯកភាព ឬអនុសាសន៍ណែនាំ ក្រុមចម្រុះចល័តនឹងអនុវត្តតាមគោលការណ៍ណែនាំ ឬនីតិវិធីបន្ត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ