ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំក្រុមការងារមណ្ឌលហិរញ្ញវត្ថុក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំក្រុមការងារមណ្ឌលហិរញ្ញវត្ថុក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារមណ្ឌលហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំនេះដែរគឺបានផ្ដោតសំខាន់ទៅលើការកែសម្រួលលើខ្លឹមសារសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការកំណត់ទីតាំងនៃមណ្ឌលអភិវឌ្ឍហិរញ្ញវត្ថុ និងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ