ចុះត្រួតពិនិត្យ ថែទាំ និងធ្វើបច្ចុប្បន្នភាព ឧបករណ៍បច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤
ចុះត្រួតពិនិត្យ ថែទាំ និងធ្វើបច្ចុប្បន្នភាព ឧបករណ៍បច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤
អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាពត៌មានអន្តោប្រវេសន៍ ដើម្បីធ្វើការសហការជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុន HSC Co.Ltd., បានចុះត្រួតពិនិត្យ ថែទាំ និងធ្វើបច្ចុប្បន្នភាព ឧបករណ៍បច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ចំនួន ២៧ ប៉ុស្តិ៍។
ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក នូ សារឿន អនុប្រធាននាយកដ្ឋាន បានចុះទៅធ្វើការត្រួតពិនិត្យ ថែទាំ ឧបករណ៍បច្ចេកទេស និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ដែលកំពុងប្រើប្រាស់ប្រព័ន្ធក្នុងការអនុវត្តការងារជំនាញលើការគ្រប់គ្រងអ្នកដំណើរចូល-ចេញក្នុងព្រះរាជាណាចក្រកម្ពជា៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/