ព័ត៌មានថ្មីបំផុត


ប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍

 

នាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានដឹកនាំក្រុមកីឡាបាល់ទាត់ ធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បាង ឡេង នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព និងសុខភាព ព្រមទាំងទទួលជ័យជម្នះគួរជាទីពេញចិត្ត នៅតារាងបាល់ទាត់នៅក្រុងបាវិត ខេត្តស្វាយរៀង ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ