ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សាការចាត់តាំងអនុវត្តផែនការសកម្មភាព របស់គណ:បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩

 

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានអនុគណ:កម្មការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន បានចូលរួមកិច្ចប្រជុំពិភាក្សាការចាត់តាំងអនុវត្តផែនការសកម្មភាព របស់គណ:បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្រោមអធិបតីភាព ឯកឧត្តម កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ដោយមានសមាសភាពចូលរួមពីអនុប្រធាន និងសមាជិកនៃគណ:កម្មការ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ