ព័ត៌មានថ្មីបំផុត


តំណាងនាយកដ្ឋានច្រកទ្វារទី២ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនអតីតមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ

នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯកប៊ូ ដារ៉ារិទ្ធអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាង លោ​កឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖

- បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ជូនលោក សៀ ចាន់ថូ (និវត្តន៍ជន) អតីតមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនៃនាយកដ្ឋានច្រកទ្វារទី២ត្រូវជាប្តីសពលោកស្រី ដុល ផាត ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ ដោយជម្ងឺមហារីកសួត។

- បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ជូនលោកអនុសេនីយ៍ឯក ណាំ បេង អត្តលេខ ១៦២៦៦ ឋានៈនាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ត្រូវជាប្តីសពលោកស្រី នូ យុវត្តី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ដោយជម្ងឺលើសឈាម។

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ