អ្នកដំណើរ០៥នាក់វិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល
ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនអ្នកដំណើរចូលប្រទេស មានចំនួន ០៥នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕