កិច្ចប្រជុំឆ្លងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររយៈពេល៥ឆ្នាំ (២០២៤-២០២៨)
កិច្ចប្រជុំឆ្លងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររយៈពេល៥ឆ្នាំ (២០២៤-២០២៨)
នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក លោកជំទាវឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំឆ្លងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តតាកែវ (ជាន់ផ្ទាល់ដី) ទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមការងារយេនឌ័រតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកសមាជិកាសរុបចំនួន ៥១រូប។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/