កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ នៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival និងការគ្រប់គ្រងជនបរទេស
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ នៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival និងការគ្រប់គ្រងជនបរទេស
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ នៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival និងការគ្រប់គ្រងជនបរទេស ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/