កិច្ចប្រជុំស្តីពីការត្រៀមរៀបចំបែងចែកកម្លាំង តាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក និងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំបែងចែកកម្លាំង តាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក និងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នៅទីបញ្ជាការ គណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានកណ្តាលព្រំដែន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង វរៈសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះខេត្តបន្ទាយមានជ័យមួយចំនួន៕