ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចេញពីប្រទេស ជូនជនជាតិចិនចំនួន ០១នាក់ ដើម្បីធ្វើដំណើរចេញទៅធ្វើការងារ នៅប្រទេសឡាវ និងជនជាតិចិនចំនួន ០៥នាក់ ចូលមកធ្វើការងារក្នុងប្រទេសកម្ពុជា។

ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ជនជាតិចិនទាំង ០៥នាក់ខាងលើ ជូនមន្ត្រីចត្តាឡីស័កដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត នៅមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ