ការិយាល័យគ្រប់គ្រងជនបរទេស ប្រគល់ប័ណ្ណស្នាក់អចិន្ត្រៃយ៍ចំនួន ៣៧ប័ណ្ណ ជូនដល់កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន
កំពង់ចាម៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកអន្តោប្រវេសន៍ នៃការិយាល័យគ្រប់គ្រងជនបរទេស បានប្រគល់ប័ណ្ណស្នាក់អចិន្ត្រៃយ៍ចំនួន ០២ស្រុក សរុប ៣៧ប័ណ្ណ ជូនកម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ០៨ប័ណ្ណស្រី ០៣នាក់ និងស្រុកស្រីសន្ធរ ចំនួន ២៩ប័ណ្ណ ស្រី ០៥នាក់ ដើម្បីចែកបន្តជូនដល់សាម៉ីខ្លួន ជាជនអន្តោប្រវេសន្ត សម្រាប់យកទៅប្រើប្រាស់៕