ជនជាតិ០២នាក់ចាកចេញ និងទ្បាវ០៣នាក់ធ្វើដំណើរចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
ស្ទឹងត្រែង៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចេញពីប្រទេស ជូនជនជាតិចិនចំនួន ០២នាក់ ដើម្បីធ្វើដំណើរចេញទៅធ្វើការងារ នៅប្រទេសឡាវ និងជនជាតិឡាវចំនួន ០៣នាក់ ចូលមកធ្វើការងារក្នុងប្រទេសកម្ពុជា។
ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ជនជាតិឡាវទាំង ០៣នាក់ខាងលើ ជូនមន្ត្រីចត្តាឡីស័កដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត នៅមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង៕