ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំពៅលូន នៅសាលាស្រុកសំពៅលូន ក្រោមអធិបតីភាព លោក ងាវ ប៊ុនយាង អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន និងអង្គភាពពាក់ព័ន្ធជុំវិញស្រុកបានផងដែរ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ បានលើកឡើងនូវខ្លឹមសារសំខាន់ៗរួមមាន៖ ការផ្សព្វផ្សាយណែនាំ អំពីសភាពការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ដែលបានកើតឡើងនាពេលកន្លងទៅថ្មីៗនេះ, ពង្រឹងសកម្មភាពល្បាតតាមបន្ទាត់ព្រំដែន ជាពិសេសតាមរបៀងនានា, បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យរាល់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយធ្វើការពិនិត្យសុខភាព ឲ្យបានត្រឹមត្រូវហ្មត់ចត់ជាទីបំផុត, រាល់ប្រជាពលរដ្ឋ រឺ ពលករខ្មែរដែលឆ្លងដែនចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែន និងតាមរបៀងនានា ត្រូវនាំពួកគាត់យកទៅដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័កដែលរដ្ឋបាលស្រុកសំពៅលូន បានរៀបចំឡើងជាចំបាច់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ