នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧និង៣០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម និងក្រុមការងារ ក៏បានធ្វើការអញ្ជើញមកពិនិត្យមើលភូមិសាស្រ្ត និងសាកសួរសុខទុក្ខដល់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ព្រមទាំងបានពន្យល់ផ្សព្វផ្សាយ ណែនាំអំពីវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ដែលបានកើតឡើងនាពេលថ្មីៗនេះផងដែរ៕