កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារនគរបាលសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលេីកទិសដៅបន្ត
កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងផែនការងារអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារនគរបាលសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ លេីកទិសដៅបន្ត និងពង្រឹងអំពីវិធាន ការពារ បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនូវមេរោគកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមដោយមានសមាសភាពអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរង, លោកអនុប្រធានផែន, លោក-លោកស្រីនាយ ការិយាល័យ, លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩៕