ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៧នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានជួយសម្របសម្រួល ក្នុងការប្រគេនទេយ្យវត្ថុ ពីប្រទេសថៃ ដែលជាអំណោយរបស់ ព្រះមហាវ៉ាន់ឆៃ វត្តខៅកែវសាដិត ស្ថិតក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ការប្រគេនទេយ្យវត្ថុពីប្រទេសថៃនេះ មានដូចជា៖ Lactasoy (ទឹកសណ្ដែកសៀង) ចំនួន ៣០កេស, ភួយស្ដើងចំនួន ២០, ភួយក្រាសចំនួន ០១, មុងចំនួន ០១ និងនំមួយចំនួន ដោយបានចូលរួមទទួលពី ព្រះភិក្ខុ ហុង សូហ៊ាន ដើម្បីយកទៅប្រើប្រាស់នៅក្នុងវត្ត អូរទឹកចោល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ