ព័ត៌មានថ្មីបំផុត


ឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។   

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ មានចំនួន ១០២នាក់ ស្រី ៤១នាក់។

ដោយឡែកនៅវេលាម៉ោង ១០និង៣០នាទី មានឡានកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន ១៣ឡាន បានមកត្រៀមចាំដឹកជញ្ជូនពលករ ដែលវិលត្រឡប់ចូលមកប្រទេសវិញទាំងអស់ ដើម្បីយកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសាលាវិទ្យាល័យ តេ ជោ សែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការ របស់ក្រសួងសុខាភិបាល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ