ពលរដ្ឋខ្មែរ០៧នាក់ ធ្វើដំណើរចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
ស្ទឹងត្រែង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង២៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចូលប្រទេស ជូនពលរដ្ឋខ្មែរចំនួន ០៧នាក់ ដើម្បីធ្វើដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។
ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ពលរដ្ឋខ្មែរទាំង ០៧នាក់ខាងលើ ជូនមន្ត្រីចត្តាឡីស័ក ដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត៕