ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ និងត្រៀមផែនការគ្រប់គ្រងច្រកទ្វារអន្តរជាតិ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងពី ការពង្រឹងការងារជំនាញនៅតាមច្រកទ្វារអន្តរជាតិ ជាពិសេសច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រុមចត្តាឡីស័ក របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តនូវវិធានទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានក្រើនរម្លឹកដល់មន្រ្តីអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និងប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ