ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចូលរួមសហការជាមួយ មន្ទីរសង្គមកិច្ចខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ទៅលក់ឆ្នោត នៅប្រទេសវៀតណាម ហើយត្រូវខាងភាគីវៀតណាម ឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ទៅលក់ឆ្នោត នៅប្រទេសវៀតណាមចំនួន ០២គ្រួសារ មានមនុស្ស ០៧នាក់ ស្រី ០៤នាក់ ក្នុងនោះមានមនុស្សចាស់ ០៣នាក់ ស្រី ០២នាក់ កុមារ ០៤នាក់ កុមារី ០២នាក់និងបានធ្វើកំណត់ហេតុអប់រំដោយមានកិច្ចសន្យា ហាមមិនឲ្យធ្វើការឆ្លងដែនខុសច្បាប់បន្តទៀត រួចប្រគល់ប្រជាពលរដ្ឋទាំង០២គ្រួសារទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅស្រុកកំពង់រោទិ៍៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ