អ្នកដំណើរ០៨នាក់វិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល
ស្វាយរៀង៖ នៅថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនអ្នកដំណើរចូលប្រទេសចំនួន ០៨នាក់ មានជនជាតិវៀតណាម ០៧នាក់ និងពលរដ្ឋខែ្មរ០១នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕